សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Thursday, October 30, 2025

ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីកូរ៉េខាងត្បូង និងបញ្ចប់ទស្សនកិច្ចនៅអាស៉ី ក្រោយជំនួបកំពូលជាមួយប្រធានាធិបតី ស៉ី ជីនពីង

(ប៊ូសាន)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសកូរ៉េខាងត្បូងហើយ ក្រោយបិទបញ្ចប់កិច្ចប្រជុំទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ បានធ្វើដំណើរឡើងយន្តហោះ Air Force One ភ្លាមៗតែម្តង បន្ទាប់ពីបើកជំនួបទល់មុខគ្នាជាមួយលោក ស៉ី ជីនពីង ដែលជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ ជំនួបខាងលើបានប្រព្រឹត្តទៅរយៈពេលប្រមាណជា១០០នាទី ហើយវាបានបិទបញ្ចប់ ដោយពុំទាន់មានការអត្ថាធិប្បាយជាសាធារណៈនៅឡើយ ជុំវិញថាតើមានសម្រេចបានវឌ្ឍនភាពដែរឬអត់ ពាក់ព័ន្ធបញ្ហាវិវាទពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។

គួរបញ្ជាក់ថា តាមរយៈការចាកចេញពីប្រទេសកូរ៉េខាងត្បូង គឺលោក ត្រាំ បិទបញ្ចប់ជាស្ថាពរនូវដំណើរបំពេញទស្សនកិច្ចរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅតំបន់អាស៉ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយរួមមានទាំងការធ្វើទស្សនកិច្ចនៅម៉ាឡេស៉ី និងជប៉ុន។ ដោយឡែក ក្រោយជំនួបកំពូលជាមួយលោក ត្រាំ លោក ស៉ី ជីនពីង​នឹងបន្តស្ថិតនៅកូរ៉េខាងត្បូង ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ហើយបំពេញទស្សនកិច្ចផ្លូវរដ្ឋ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages