សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Wednesday, December 10, 2025

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសប្បុរសជន ផ្តល់សម្ភារៈ ថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក, សំណូមពរយុទ្ធជនម្នាក់ជួយជាអំបុកល្អជាងមី ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវពាវដល់សប្បុរសជន សូមផ្តល់សម្ភារៈ ថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។

សម្តេចបានលើកឡើងថា សំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាងមី ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន។

សម្តេចបានបង្ហោះសារដូច្នេះថា៖ «សូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាងមី។ ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមី នៅតែបន្តជាមួយនិងការផ្តល់អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូ ឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវ ឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages