សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Friday, January 30, 2026

ក្រសួងការងារ បន្តជំរុញការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សានិងកំណត់អំពីផែនការនិងតម្រូវការ នៃការបណ្តុះបណ្តាលនិងជ្រើសរើសសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ដើម្បីធានាប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល បណ្តុះបណ្តាល និងជ្រើសរើសអាជ្ញាកណ្តាលការងារថ្មីបន្ថែមទៀតស្របតាមតម្រូវការនៃភាគីវិវាទការងារ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages