សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Friday, February 13, 2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរធនធានទឹក ចំនួន៤រាជធានី-ខេត្ត ជំនួសអ្នកចាស់ដែលចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី

           

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានថ្មី នៃមន្ទីរធនធានទឹក និងឧតុនិយម ចំនួន៤រាជធានី-ខេត្ត ជំនួសប្រធានចាស់ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា មន្ដ្រីរាជការដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក រួមមាន៖

*ទី១៖ លោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួសលោក យឹម ប៊ុនរ៉ុម ដែលចូលនិវត្តន៍

*ទី២៖ លោក ជា អនុជិត ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ជំនួសលោក ម៉ៅ ប៊ុនធឿន ដែលចូលនិវត្តន៍

*ទី៣៖ លោក ខៃ សុជា ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលត្រូវផ្ទេរភារកិច្ចថ្មី

*ទី៤៖ លោក ណុប ទូច ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ជំនួសលោក គឹម សាវុធ ដែលចូលនិវត្តន៍។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages