សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Thursday, February 19, 2026

ទូតជប៉ុន៖ ជប៉ុននឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗគាំទ្រ ដល់ការកាត់បន្ថយភាពតានតឹង

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងបែបនេះ ក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(SERVER) សម្រាប់ការគ្រប់គ្រង ទិន្នន័យអ្នកបោះឆ្នោតដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ អត្ថបទ : វង្ស សុភាព

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages