សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Breaking

Tuesday, April 7, 2026

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចុះសួរសុខទុក្ខ និងជូនពរជ័យដល់យោធិនកំពុងបំពេញបេសកកម្មការពារទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣

(កោះកុង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages